កែតម្រូវស្តុក

ការកែតម្រូវស្តុក គឺសម្រាប់កែប្រែចំនួនស្តុកដោយមិនឆ្លងកាត់ការលក់ ឬការទិញចូល ដូចជា៖ ទូរស័ព្ទធ្លាក់បែក ខ្សែសាកបាត់ រកឃើញកេសទំនិញនៅខាងក្រោយ ឬទំនិញនៅលើធ្នើរដែលអ្នកទើបរាប់រួច។ រាល់ការកែតម្រូវនីមួយៗសុទ្ធតែកត់ត្រាមូលហេតុ កាលបរិច្ឆេទ និងឈ្មោះអ្នកដែលបានធ្វើ ដើម្បីឱ្យអ្នកងាយស្រួលពិនិត្យផ្ទៀងផ្ទាត់នៅពេលក្រោយ។

មុនពេលចាប់ផ្ដើម

  • អ្នកត្រូវមានសិទ្ធិ បង្កើតការកែតម្រូវស្តុក។ ការកែប្រែ ឬលុប ត្រូវការសិទ្ធិ កែសម្រួលការកែតម្រូវស្តុក ឬ លុបការកែតម្រូវស្តុក។
  • អាចកែតម្រូវបានតែទំនិញដែលតាមដានស្តុកប៉ុណ្ណោះ។ សេវាកម្មដែលបិទ តាមដានស្តុក មិនអាចកែតម្រូវបានទេ។

ជ្រើសមូលហេតុ

មូលហេតុប្រើសម្រាប់ជួរថ្មីចាប់ផ្ដើមជា
ការរាប់ស្តុកជាក់ស្ដែងអ្នកបានរាប់ទំនិញជាក់ស្ដែង ហើយចង់ឱ្យស្តុកក្នុងប្រព័ន្ធត្រូវគ្នា។ អ្នកគ្រាន់តែវាយចំនួនដែលបានរាប់។ចំនួនដែលបានរាប់ នៅក្នុង បរិមាណថ្មី
ខូចខាតទំនិញបែកបាក់ ឬខូចគុណភាពដែលត្រូវបោះចោល។ដកស្តុកចេញ
បាត់បង់ទំនិញបាត់ ឬត្រូវគេលួច។ដកស្តុកចេញ
ផុតកំណត់ទំនិញហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់។ដកស្តុកចេញ
ផ្សេងៗករណីផ្សេងទៀត ដូចជារកឃើញទំនិញលើស ឬបញ្ចូលស្តុកដើមគ្រា។បន្ថែមស្តុក

ដើម្បីរាប់ទំនិញច្រើនមុខក្នុងពេលតែមួយជាមួយក្រុមការងាររបស់អ្នក សូមប្រើ រាប់ស្តុក ជំនួសវិញ។

បង្កើតការកែតម្រូវស្តុក

  1. នៅក្នុងម៉ឺនុយ បើក ស្តុក>ការកែតម្រូវស្តុក ហើយចុច ការកែតម្រូវស្តុកថ្មី។
  2. ជ្រើសរើស មូលហេតុ និង កាលបរិច្ឆេទ។
  3. ស្វែងរក ឬស្កេនទំនិញ ដើម្បីបន្ថែមជាជួរមួយ។ ស្តុកក្នុងដៃ បង្ហាញចំនួនស្តុកដែលមាននៅពេលនេះ។
  4. បញ្ចូលចំនួនទំនិញ៖

    • បើជ្រើសរើស ការរាប់ស្តុកជាក់ស្ដែង សូមវាយចំនួនដែលអ្នករាប់ឃើញនៅប្រអប់ បរិមាណថ្មី។ ប្រអប់ បម្រែបម្រួល នឹងគណនាភាពខុសគ្នាឱ្យដោយស្វ័យប្រវត្តិ។
    • បើជ្រើសរើសមូលហេតុផ្សេង សូមវាយចំនួននៅប្រអប់ បម្រែបម្រួល។ សញ្ញានៅខាងមុខប្រាប់ទិសដៅ៖ + គឺបន្ថែម − គឺដកចេញ។ ចុចលើសញ្ញានោះដើម្បីប្ដូរ។
  5. ដើម្បីសរសេរអំពីអ្វីដែលបានកើតឡើងចំពោះទំនិញនេះ សូមចុចរូបកំណត់សម្គាល់នៅជាប់ឈ្មោះរបស់វា ឧទាហរណ៍ ប្រអប់ខូចពេលដឹកជញ្ជូន។
  6. បន្ថែមទំនិញផ្សេងទៀតបើចាំបាច់។ នៅក្រោមជួរទំនិញ អ្នកអាចសរសេរកំណត់សម្គាល់សម្រាប់ការកែតម្រូវទាំងមូល។

    ការកែតម្រូវស្តុក មូលហេតុខូចខាត ដកឆ្នាំងសាកចំនួន 2 ចេញ មានតម្លៃ $18
  7. ពិនិត្យ ការផ្លាស់ប្ដូរតម្លៃសុទ្ធ នៅខាងក្រោម រួចចុច រក្សាទុក។

ស្តុកនឹងប្រែប្រួលភ្លាមៗ ហើយការកែតម្រូវនេះនឹងបង្ហាញក្នុង ការកែតម្រូវស្តុក ព្រមទាំងក្នុង ចលនាស្តុក។

ផលប៉ះពាល់លើថ្លៃដើម និងប្រាក់ចំណេញ

  • ដកស្តុកចេញ៖ ទំនិញត្រូវគិតតម្លៃតាមថ្លៃដើមនៃទំនិញចាស់ជាងគេក្នុងស្តុក ដែលបង្ហាញជា ≈ រហូតដល់អ្នករក្សាទុក។ តម្លៃនេះគឺជា ស្តុកខាតបង់។
  • បន្ថែមស្តុកចូល៖ អ្នកបញ្ចូល ថ្លៃដើមឯកតា ដោយខ្លួនឯង។ ដំបូងវាបង្ហាញតាម ថ្លៃដើម របស់ទំនិញនោះ។ តម្លៃនេះគឺជា ស្តុកកើនឡើង។

ទាំងពីរបង្ហាញក្នុង ចំណេញ និងខាត តាមមូលហេតុនីមួយៗ។ សូមមើល របៀបគណនាថ្លៃដើមស្តុក។

កែប្រែ ឬលុបការកែតម្រូវស្តុក

  1. បើក ការកែតម្រូវស្តុក ហើយចុចលើការកែតម្រូវដែលចង់កែ។
  2. ចុច ⋮ រួចជ្រើស កែសម្រួល ឬ លុប។

ពេលកែសម្រួល អ្នកអាចប្ដូរមូលហេតុ កាលបរិច្ឆេទ កំណត់សម្គាល់ និងចំនួន ព្រមទាំងបន្ថែម ឬដកជួរចេញបាន។ ជួរដែលបានរក្សាទុករួច រក្សាទំនិញ និងទិសដៅរបស់វា៖ ដើម្បីប្ដូរជួរបន្ថែមស្តុកទៅជាជួរដកស្តុក សូមលុបជួរនោះចេញ ហើយបន្ថែមជួរថ្មី។

ការលុបការកែតម្រូវស្តុក នឹងបញ្ច្រាសរាល់ការប្រែប្រួលស្តុកទាំងអស់ត្រឡប់មកដូចដើមវិញ។ ប្រសិនបើការលុបនោះបណ្ដាលឱ្យស្តុកទំនិញណាមួយធ្លាក់ចុះក្រោមសូន្យ (ឧទាហរណ៍ ដោយសារទំនិញដែលទើបបន្ថែម ត្រូវបានលក់ចេញរួចហើយ) ហើយមុខងារ ទប់ស្កាត់ស្តុកអវិជ្ជមាន (ក្រោមសូន្យ) កំពុងបើក ប្រព័ន្ធនឹងមិនអនុញ្ញាតឱ្យលុបឡើយ។ ចំពោះការលុបការកែតម្រូវដែលកើតចេញពីការប្រកាសលទ្ធផលរាប់ស្តុក នោះវានឹងបើកផ្ទាំងការរាប់ស្តុកនោះឡើងវិញ។

ទំព័រពាក់ព័ន្ធ

នៅមានចម្ងល់មែនទេ?

ផ្ញើសារមកយើង ក្រុមការងារយើងនឹងជួយអ្នក។

ឆាតមកយើងតាម Telegram