បើកប្រាក់ខែ និងបោះពុម្ពបណ្ណប្រាក់ខែ មុខងារបន្ថែម

បញ្ជីបើកប្រាក់ខែមួយ គឺសម្រាប់បើកប្រាក់ខែក្នុងមួយខែ។ កម្មវិធីនឹងរៀបចំបណ្ណប្រាក់ខែឱ្យបុគ្គលិកគ្រប់គ្នា រួចអ្នកគ្រាន់តែពិនិត្យ និងកែតម្រូវ មុននឹងចុចបើកប្រាក់។ ពេលចុចបើកប្រាក់ កម្មវិធីនឹងកត់ត្រាទឹកប្រាក់សរុបជាចំណាយ Salaries មួយខ្ទង់ ដើម្បីបញ្ចូលទៅក្នុងរបាយការណ៍ប្រាក់ចំណេញ និងរបាយការណ៍សាច់ប្រាក់របស់ហាង។

មុនពេលចាប់ផ្ដើម

  • បញ្ជីប្រាក់ខែជាមុខងារបន្ថែម៖ មើល បន្ថែមបុគ្គលិក និងប្រាក់ខែ។
  • អ្នកត្រូវមានសិទ្ធិ រៀបចំបញ្ជីប្រាក់ខែ ដើម្បីបង្កើត និងកែបញ្ជី ព្រមទាំងសិទ្ធិ បើកប្រាក់ខែ ដើម្បីបើកប្រាក់ ឬធ្វើឱ្យមោឃៈ។ បើគ្រាន់តែមើលបញ្ជី និងបោះពុម្ពបណ្ណប្រាក់ខែ មានតែសិទ្ធិ មើលបញ្ជីប្រាក់ខែ គឺគ្រប់គ្រាន់ហើយ។ ម្ចាស់ហាង និងអ្នកគ្រប់គ្រងមានសិទ្ធិទាំងអស់នេះស្រាប់។
  • សូមបន្ថែមឈ្មោះបុគ្គលិក និងកំណត់ប្រាក់បន្ថែម ឬការកាត់ប្រាក់ប្រចាំខែរបស់ពួកគាត់ជាមុនសិន។ មើល ប្រាក់បន្ថែម និងការកាត់ប្រាក់។
  • ការបើកប្រាក់ត្រូវមានមធ្យោបាយទូទាត់ប្រាក់យ៉ាងហោចណាស់មួយ។ មើល មធ្យោបាយទូទាត់ប្រាក់។

ចាប់ផ្ដើមបញ្ជីប្រាក់ខែប្រចាំខែ

  1. បើក បញ្ជីប្រាក់ខែ>បញ្ជីបើកប្រាក់ខែ រួចចុច បង្កើតបញ្ជីថ្មី។
  2. ជ្រើស ខែ (ខែនេះ ឬខែណាមួយក្នុងចំណោម 12 ខែមុន) រួចចុច បន្ត។

    បុគ្គលិកកំពុងធ្វើការទាំងអស់ក្នុងខែនោះ នឹងមានឈ្មោះក្នុងបញ្ជី រួមជាមួយប្រាក់ខែ និងខ្ទង់ប្រាក់បន្ថែម ឬការកាត់ប្រាក់ប្រចាំខែរបស់គាត់។ សម្រាប់បុគ្គលិកដែលទើបចូល ឬឈប់ធ្វើការក្នុងខែនោះ ប្រាក់ខែប្រចាំខែនឹងត្រូវគិតតែតាមចំនួនថ្ងៃដែលគាត់បានធ្វើការប៉ុណ្ណោះ។

    បញ្ជីថ្មីសម្រាប់ខែធ្នូ មានបុគ្គលិក 5 នាក់ ចំនួនថ្ងៃ ប្រាក់ខែគោល ប្រាក់បន្ថែម ការកាត់ប្រាក់ និងប្រាក់ខែសុទ្ធ
  3. ពិនិត្យមើលបុគ្គលិកម្នាក់ៗ ហើយកែតម្រូវខ្ទង់ណាដែលផ្លាស់ប្ដូរក្នុងខែនេះ៖

    • សម្រាប់បុគ្គលិកគិតឈ្នួលតាមថ្ងៃ សូមវាយ ចំនួនថ្ងៃ ដែលគាត់បានធ្វើការ (ចំនួនដើមគឺ 0)។
    • បើចង់ប្ដូរប្រាក់ខែប្រចាំខែសម្រាប់តែខែនេះ សូមចុចលើ ប្រាក់ខែគោល រួចវាយចំនួនទឹកប្រាក់ថ្មី។
    • បើចង់ថែមប្រាក់លើកទឹកចិត្ត ប្រាក់ថែមម៉ោង ឬកាត់ប្រាក់ សូមបើក ប្រាក់បន្ថែម និងការកាត់ប្រាក់ របស់បុគ្គលិកនោះ (ចុចសញ្ញាព្រួញនៅចុងបន្ទាត់ ឬនៅលើទូរស័ព្ទ សូមចុចលើឈ្មោះបុគ្គលិក) ជ្រើស បន្ថែមប្រាក់បន្ថែម ឬការកាត់ប្រាក់ រួចវាយចំនួនទឹកប្រាក់។ កំណត់សម្គាល់ដែលអ្នកសរសេរនៅទីនោះ នឹងបង្ហាញនៅលើបណ្ណប្រាក់ខែដែរ។
    • បើចង់ដកឈ្មោះបុគ្គលិកណាម្នាក់ចេញសម្រាប់ខែនេះ សូមចុច ⊗ នៅដើមបន្ទាត់។ បើចង់ដាក់ចូលវិញ សូមចុច បន្ថែមបុគ្គលិក នៅខាងក្រោមបញ្ជី។
  4. ពិនិត្យមើល ប្រាក់ខែសុទ្ធ នៅខាងក្រោម រួចចុច រក្សាទុក។

បញ្ជីនេះនឹងត្រូវរក្សាទុកជា ព្រាង ដោយមានលេខកូដដូចជា PR-000008។ បញ្ជីព្រាងនៅតែអាចកែប្រែបាន ដោយចុច ⋮ > កែសម្រួល។ ក្នុងមួយខែ អាចមានបញ្ជីបើកប្រាក់ខែតែមួយប៉ុណ្ណោះ។

បើកប្រាក់ខែ

  1. បើកបញ្ជីប្រាក់ខែនោះ រួចចុច បើកប្រាក់ខែ។

    ផ្ទាំងបើកប្រាក់ខែ មានថ្ងៃបើកប្រាក់ខែ ហើយបានជ្រើស ABA KHQR នៅបង់តាមរយៈ
  2. ពិនិត្យ ថ្ងៃបើកប្រាក់ខែ រួចជ្រើសមធ្យោបាយបើកប្រាក់ ត្រង់ បង់តាមរយៈ។
  3. ចុច បើកប្រាក់ខែ។

បញ្ជីនឹងប្ដូរស្ថានភាពទៅជា បានបង់ ហើយមិនអាចកែប្រែបានទៀតទេ។ នៅលើបញ្ជីនោះ អ្នកអាចចុច បើកមើលចំណាយ ដើម្បីមើលកំណត់ត្រាចំណាយ Salaries ដែលកម្មវិធីបានបង្កើតតាមចំនួនប្រាក់ខែសុទ្ធសរុប។

បោះពុម្ពបណ្ណប្រាក់ខែ

  • នៅលើបញ្ជីប្រាក់ខែ ចុច បោះពុម្ពបណ្ណប្រាក់ខែ ដើម្បីបោះពុម្ពបណ្ណប្រាក់ខែរបស់បុគ្គលិកទាំងអស់ (ម្នាក់មួយទំព័រ)។
  • បើចង់បោះពុម្ពតែម្នាក់ សូមចុចលើឈ្មោះបុគ្គលិកនៅក្នុងបញ្ជី រួចចុច បោះពុម្ព។

កែតម្រូវបញ្ជីប្រាក់ខែ

  • បញ្ជី ព្រាង៖ ចុច ⋮ > កែសម្រួល ដើម្បីកែ ឬចុច ⋮ > លុប ដើម្បីលុបចោល។
  • បញ្ជី បានបង់៖ ចុច ⋮ > ធ្វើឱ្យមោឃៈ។ ចំណាយ Salaries នឹងត្រូវលុបចេញ តែបណ្ណប្រាក់ខែនៅរក្សាទុកសម្រាប់មើលថ្ងៃក្រោយ ដោយដាក់សម្គាល់ថា មោឃៈ។ បន្ទាប់មក អ្នកអាចបង្កើតបញ្ជីថ្មីសម្រាប់ខែដដែលនោះម្ដងទៀត។ ចំណាយប្រាក់ខែនេះមិនអាចលុបនៅក្នុងទំព័រ ចំណាយ បានទេ គឺត្រូវធ្វើឱ្យបញ្ជីប្រាក់ខែមោឃៈតាមវិធីនេះ។

មើលប្រវត្តិបើកប្រាក់ខែ

នៅទំព័រ បញ្ជីបើកប្រាក់ខែ សូមចុច ⋮ > របាយការណ៍ប្រាក់ខែ ឬចូលទៅ របាយការណ៍>បញ្ជីប្រាក់ខែ។ របាយការណ៍នេះបង្ហាញប្រាក់ខែសុទ្ធតាមខែ តាមបុគ្គលិក និងតាមខ្ទង់ប្រាក់បន្ថែម ឬការកាត់ប្រាក់ សម្រាប់បញ្ជីដែលបានបើកប្រាក់រួច (គិតតាមថ្ងៃបើកប្រាក់)។ ដើម្បីមើលរបាយការណ៍នេះ អ្នកត្រូវមានសិទ្ធិ មើលរបាយការណ៍ និង មើលបញ្ជីប្រាក់ខែ។ មើល ប្រើរបាយការណ៍។

ទំព័រពាក់ព័ន្ធ

នៅមានចម្ងល់មែនទេ?

ផ្ញើសារមកយើង ក្រុមការងារយើងនឹងជួយអ្នក។

ឆាតមកយើងតាម Telegram