កំណត់ព័ត៌មានក្រុមហ៊ុន

ព័ត៌មានក្រុមហ៊ុននឹងបង្ហាញនៅផ្នែកខាងលើនៃរាល់វិក្កយបត្រ សម្រង់តម្លៃ និងបង្កាន់ដៃដែលអ្នកបោះពុម្ព។ កំណត់តែម្ដង នោះគ្រប់ឯកសារនឹងយកព័ត៌មាននេះទៅប្រើទាំងអស់ រួមទាំងឯកសារដែលអ្នកបោះពុម្ពឡើងវិញនៅពេលក្រោយផងដែរ។

មុនពេលចាប់ផ្ដើម

  • មានតែម្ចាស់ហាង និងអ្នកគ្រប់គ្រងទេ ទើបអាចបើក ការកំណត់>ក្រុមហ៊ុន បាន។

ប្ដូរព័ត៌មានអាជីវកម្ម

  1. បើក ការកំណត់>ក្រុមហ៊ុន។
  2. នៅក្រោម ព័ត៌មានអាជីវកម្ម ចុចលើឈ្មោះក្រុមហ៊ុន។

    ផ្ទាំងកែសម្រួលព័ត៌មានអាជីវកម្ម មានឈ្មោះ ការពិពណ៌នា ឡូហ្គោ អាសយដ្ឋាន លេខទូរស័ព្ទ និងអ៊ីមែល
  3. បំពេញព័ត៌មានដែលអ្នកចង់ឱ្យបង្ហាញលើក្រដាសបោះពុម្ព៖

    • ឈ្មោះក្រុមហ៊ុន ជាប្រអប់តែមួយគត់ដែលត្រូវតែបំពេញ។
    • ការពិពណ៌នា បោះពុម្ពនៅក្រោមឈ្មោះក្រុមហ៊ុន ឧទាហរណ៍ លក់ទូរស័ព្ទ កុំព្យូទ័រ និងគ្រឿងបន្លាស់។
    • ឡូហ្គោ៖ ចុចលើប្រអប់ដើម្បីរើសរូបភាព។ អាចប្រើរូបភាពប្រភេទ PNG, JPG, SVG, GIF និង WebP បាន។
    • អាសយដ្ឋាន លេខទូរសព្ទ និង អ៊ីមែល។
  4. ចុច ធ្វើបច្ចុប្បន្នភាព។

ព័ត៌មានថ្មីនឹងបង្ហាញភ្លាមៗ ទាំងនៅលើអេក្រង់ និងលើគ្រប់ឯកសារដែលអ្នកបោះពុម្ពចាប់ពីពេលនេះទៅ។

ព័ត៌មាននីមួយៗបង្ហាញនៅកន្លែងណា

ព័ត៌មានកន្លែងបង្ហាញ
ឈ្មោះក្រុមហ៊ុន និងឡូហ្គោផ្នែកខាងលើនៃរបារចំហៀង និងក្បាលឯកសារបោះពុម្ព
ការពិពណ៌នានៅក្រោមឈ្មោះក្រុមហ៊ុនលើឯកសារបោះពុម្ព
អាសយដ្ឋាន លេខទូរស័ព្ទ អ៊ីមែលក្បាលឯកសារបោះពុម្ព
លេខ VAT TINវិក្កយបត្រអាករ បន្ទាប់ពីបើកមុខងារពន្ធ (មើល ពន្ធ)

បង្ហាញសេនលើគ្រប់ចំនួនទឹកប្រាក់

តាមធម្មតា ចំនួនទឹកប្រាក់គត់បង្ហាញដោយមិនដាក់សេនទេ៖ $350 មិនមែន $350.00 ឡើយ។ ចំណែកទឹកប្រាក់ដែលមានសេន តែងតែបង្ហាញពីរខ្ទង់ ដូចជា $12.50។

បើចង់ឱ្យបង្ហាញសេនគ្រប់ពេល សូមបើក បង្ហាញលេខទសភាគ (សេន) ជានិច្ច នៅក្រោម ចំនួនទឹកប្រាក់។ ការកំណត់នេះនឹងប្ដូររបៀបបង្ហាញទឹកប្រាក់សម្រាប់មនុស្សគ្រប់គ្នាក្នុងហាង។

រូបិយប័ណ្ណ

រូបិយប័ណ្ណរបស់ហាងកំណត់តាំងពីពេលបង្កើតក្រុមហ៊ុនមកម៉្លេះ ហើយមិនអាចប្ដូរនៅក្នុងកម្មវិធីបានឡើយ។ បើខុស សូមទាក់ទងមក Invoicery មុនពេលអ្នកកត់ត្រាការលក់។

ទំព័រពាក់ព័ន្ធ

នៅមានចម្ងល់មែនទេ?

ផ្ញើសារមកយើង ក្រុមការងារយើងនឹងជួយអ្នក។

ឆាតមកយើងតាម Telegram