តារាងតម្លៃ

តារាងតម្លៃ គឺជាបញ្ជីកំណត់តម្លៃសម្រាប់ទំនិញនីមួយៗ។ ហាងនីមួយៗមានតារាងតម្លៃ Default មកស្រាប់៖ តម្លៃក្នុងតារាងនេះ គឺជា តម្លៃលក់ ធម្មតានៅលើទំនិញមួយមុខៗ។ អ្នកអាចបន្ថែមតារាងតម្លៃផ្សេងទៀត ដូចជា Wholesale ឬ VIP ហើយភ្ជាប់តារាងនីមួយៗទៅប្រភេទអតិថិជនរៀងៗខ្លួន។ ពេលអ្នកជ្រើសអតិថិជនលក់ដុំក្នុងការលក់ តម្លៃលក់ដុំនឹងត្រូវបំពេញជូនដោយស្វ័យប្រវត្តិ។

មុនពេលចាប់ផ្ដើម

  • តារាងតម្លៃមាននៅក្នុង ការកំណត់>តារាងតម្លៃ។ អ្នកត្រូវមានសិទ្ធិ គ្រប់គ្រងតារាងតម្លៃ និង លុបតារាងតម្លៃ ដើម្បីបន្ថែម កែសម្រួល ឬលុបតារាង។
  • បើមិនឃើញម៉ឺនុយនេះទេ មានន័យថាមុខងារតារាងតម្លៃត្រូវបានបិទលាក់សម្រាប់ហាង។ ម្ចាស់ហាងអាចបើកមុខងារនេះឡើងវិញនៅក្នុង ការកំណត់>មុខងារ (តារាងតម្លៃ)។ កំឡុងពេលមុខងារនេះត្រូវបានលាក់ ទំនិញទាំងអស់នឹងលក់តាមតម្លៃ Default។

បន្ថែមតារាងតម្លៃ

  1. បើក ការកំណត់>តារាងតម្លៃ រួចចុច បន្ថែមតារាងតម្លៃ។
  2. វាយ ឈ្មោះ ឧទាហរណ៍ Wholesale។
  3. នៅផ្នែក ប្រភេទអតិថិជន សូមគូសធីកលើប្រភេទអតិថិជនណាដែលត្រូវទទួលបានតម្លៃទាំងនេះ។ ប្រភេទអតិថិជននីមួយៗអាចប្រើតារាងតម្លៃបានតែមួយប៉ុណ្ណោះ ដូច្នេះបើប្រភេទដែលអ្នកធីកកំពុងប្រើតារាងផ្សេង វានឹងប្រាប់ឱ្យដឹង ដូចជា ប្ដូរចេញពី VIP។

    ទម្រង់បង្កើតតារាងតម្លៃ ដែលមានឈ្មោះ និងប្រភេទអតិថិជនសម្រាប់ធីក
  4. ចុច បង្កើត។

ការគូសធីកជ្រើសរើសប្រភេទអតិថិជន ត្រូវការសិទ្ធិ គ្រប់គ្រងប្រភេទអតិថិជន។ អ្នកក៏អាចកំណត់តារាងតម្លៃចេញពីទំព័រប្រភេទអតិថិជនផ្ទាល់បានដែរ។ សូមមើល ប្រភេទអតិថិជន។

ដាក់តម្លៃឱ្យទំនិញ

តារាងតម្លៃដែលទើបបង្កើតថ្មីគឺនៅទទេ។ អ្នកអាចដាក់តម្លៃតាមវិធីណាមួយដូចខាងក្រោម៖

  • ទំនិញមួយមុខ៖ បើកទំនិញនោះ រួចចុច កែសម្រួលតម្លៃ ក្នុងប្រអប់កំណត់តម្លៃ ឬចុចកែសម្រួលទំនិញ ព្រោះតារាងនីមួយៗមានប្រអប់តម្លៃរៀងៗខ្លួន។
  • ទំនិញច្រើនមុខ៖ ប្រើមុខងារ ប្រៀបធៀប និងប្ដូរតម្លៃ ដែលអាចដំឡើង ឬបញ្ចុះតម្លៃពេញមួយតារាងជាភាគរយបានយ៉ាងរហ័ស។
  • នាំចូលពី Excel៖ បង្កើតជួរឈរដែលមានឈ្មោះដូចតារាងតម្លៃ ឧទាហរណ៍ Wholesale Price នោះវានឹងនាំចូលតម្លៃទាំងនោះដោយស្វ័យប្រវត្តិ។ សូមមើល នាំចូលទំនិញច្រើនពី Excel។

ទំនិញអាចមិនបាច់មានតម្លៃក្នុងតារាងក៏បាន។ ចំណែកតម្លៃ 0 គឺជាតម្លៃពិតប្រាកដ មានន័យថាទំនិញនោះចែកជូនដោយឥតគិតថ្លៃ។

ការលក់ប្រើតម្លៃមួយណា

ពេលអ្នកជ្រើសរើសអតិថិជនលើការលក់ ឬលើសម្រង់តម្លៃ ទំនិញនីមួយៗនឹងយកតម្លៃតាមលំដាប់ដូចខាងក្រោម៖

  1. តម្លៃក្នុងតារាងតម្លៃនៃប្រភេទអតិថិជននោះ។
  2. បើគ្មានតម្លៃក្នុងតារាងនោះទេ វានឹងយកតម្លៃ Default របស់ទំនិញមកប្រើ។
  3. បើគ្មានទាំងតម្លៃ Default ទៀត នោះទំនិញនឹងគ្មានតម្លៃទេ គឺអ្នកត្រូវវាយតម្លៃចូលក្នុងជួរទំនិញដោយខ្លួនឯង។

អ្នកនៅតែអាចកែប្រែតម្លៃលើជួរទំនិញណាមួយបានជានិច្ច។ ការផ្លាស់ប្ដូរអតិថិជន នឹងគិតតម្លៃឡើងវិញលើជួរណាដែលនៅប្រើតម្លៃពីតារាងចាស់ ចំណែកតម្លៃណាដែលអ្នកបានវាយកែដោយខ្លួនឯង គឺនៅរក្សាដដែល។

កែប្រែ បោះពុម្ព ឬលុបតារាង

ចុច ⋮ លើជួរតារាងតម្លៃណាមួយ៖

  • កែសម្រួល៖ ប្ដូរឈ្មោះ ប្ដូរប្រភេទអតិថិជន ឬដោះធីក ដំណើរការ ដើម្បីឈប់ប្រើវា។
  • បោះពុម្ព៖ បោះពុម្ពតារាងតម្លៃចេញជាក្រដាសសម្រាប់ចែកជូនអតិថិជន។
  • លុប៖ តម្លៃទាំងអស់ក្នុងតារាងនេះនឹងត្រូវលុប ហើយប្រភេទអតិថិជនដែលធ្លាប់ប្រើវានឹងត្រឡប់ទៅប្រើតម្លៃ Default វិញ។ ចំណែកការលក់ពីមុនៗ នៅរក្សាតម្លៃដដែល។

តារាងតម្លៃ Default អាចប្ដូរឈ្មោះបាន ប៉ុន្តែមិនអាចបិទដំណើរការ ឬលុបចោលបានឡើយ។

ទំព័រពាក់ព័ន្ធ

នៅមានចម្ងល់មែនទេ?

ផ្ញើសារមកយើង ក្រុមការងារយើងនឹងជួយអ្នក។

ឆាតមកយើងតាម Telegram