បង្កើតនៅកម្ពុជា ប្រើបានទាំងភាសាខ្មែរ និងអង់គ្លេស

ដឹងច្បាស់ពីស្តុក ការលក់ និងអ្នកណានៅជំពាក់

លែងបាច់កត់ស្តុក និងបំណុលអតិថិជនក្នុងសៀវភៅ ឬ Excel ទៀតហើយ។ Invoicery ជួយគ្រប់គ្រងហាងទាំងមូលក្នុងកម្មវិធីតែមួយ ទាំងលើទូរស័ព្ទ និងកុំព្យូទ័រ ដោយទិន្នន័យដើរដូចគ្នាទាំងពីរ។

សាកប្រើឥតគិតថ្លៃ 30 ថ្ងៃ
  • មិនគិតថ្លៃដំឡើង
  • មិនបាច់ភ្ជាប់កាត
  • ទូទាត់តាម KHQR
ផ្ទាំងគ្រប់គ្រង (Dashboard) របស់ Invoicery បង្ហាញការលក់ ចំណេញ និងប្រាក់ប្រមូលបានថ្ងៃនេះ
1 ថ្ងៃ
ដំឡើង និងបញ្ចូលទិន្នន័យឱ្យរួចរាល់
30 ថ្ងៃ
សាកប្រើឥតគិតថ្លៃ មិនបាច់ភ្ជាប់កាត
មិនកំណត់
ចំនួនអ្នកប្រើក្នុងមួយហាង
រាល់ថ្ងៃ
Backup ទិន្នន័យដោយស្វ័យប្រវត្តិ

អ្វីៗដែលហាងអ្នកត្រូវការ មាននៅកន្លែងតែមួយ

បង្កើតឡើងឱ្យត្រូវតាមរបៀបលក់ដូរជាក់ស្ដែងរបស់ហាងនៅកម្ពុជា។

លក់ទំនិញ និងចេញវិក្កយបត្រ

រាល់ការលក់គ្រាន់តែកត់ម្ដង តាំងពីសម្រង់តម្លៃ (Quotation) រហូតដល់បង់ប្រាក់ចប់ ដោយមិនបាច់ចាំចំណាំខ្លួនឯងឡើយ។

  • សម្រង់តម្លៃ វិក្កយបត្រ និងបណ្ណដឹកជញ្ជូន
  • ប្រាក់កក់ និងការបង់ជាដំណាក់កាល
  • សាច់ប្រាក់ និង KHQR ក្នុងការលក់តែមួយ
  • ទទួលទំនិញប្ដូរ ឬត្រឡប់វិញ
  • ប្រព័ន្ធគិតលុយ POS
បញ្ជរលក់ (POS) ក្នុង Invoicery ដែលមានទំនិញ 3 មុខក្នុងកន្ត្រក
បញ្ជីការលក់ក្នុង Invoicery លើទូរស័ព្ទ

គ្រប់គ្រងស្តុក

ដឹងចំនួនទំនិញនៅសល់ និងថ្លៃដើមភ្លាមៗ រាល់ពេលលក់ចេញ ឬទិញចូលស្តុក។

  • មើលចំនួន និងថ្លៃដើមជាក់ស្ដែង
  • ស្កេនបាកូដ (Barcode) តាមកាមេរ៉ាទូរស័ព្ទ
  • បោះពុម្ពស្លាកតម្លៃ (Label)
  • ជួយគ្នារាប់ស្តុកលើទូរស័ព្ទច្រើនគ្រឿង
  • ដំណឹងពេលទំនិញជិតអស់ពីស្តុក
បញ្ជីស្តុកក្នុង Invoicery លើទូរស័ព្ទ បង្ហាញចំនួន និងថ្លៃដើមនៃទំនិញនីមួយៗ

អតិថិជន និងបំណុល

ដឹងច្បាស់ថាអ្នកណាជំពាក់ប៉ុន្មាន និងជំពាក់តាំងពីថ្ងៃណា ដោយមិនបាច់បើកសៀវភៅមើល ហើយក៏ដឹងពីបំណុលដែលត្រូវសងអ្នកផ្គត់ផ្គង់ផងដែរ។

  • បំណុល និងថ្ងៃដល់កំណត់បង់
  • ប្រវត្តិទិញរបស់អតិថិជន
  • ការទិញចូល និងអ្នកផ្គត់ផ្គង់
  • កត់ត្រាចំណាយតាមប្រភេទ
របាយការណ៍បំណុលអតិថិជនក្នុង Invoicery លើទូរស័ព្ទ

របាយការណ៍មើលយល់ភ្លាមៗ

ដឹងភ្លាមថាហាងចំណេញប៉ុន្មានថ្ងៃនេះ ខែនេះ ឬក្នុងអំឡុងពេលណាមួយ ដោយមិនបាច់គិតលេខខ្លួនឯង។

  • ផ្ទាំងសង្ខេបប្រចាំថ្ងៃ (Dashboard)
  • ចំណេញ និងខាត
  • ប្រាក់ចំណេញតាមទំនិញ និងអតិថិជន
  • ទាញចេញជា Excel
របាយការណ៍ចំណេញ និងខាតក្នុង Invoicery
របាយការណ៍ចំណេញ និងខាតក្នុង Invoicery លើទូរស័ព្ទ

មុខងារសំខាន់ៗជាច្រើនទៀត

  • បោះពុម្ព ឬផ្ញើវិក្កយបត្រ

    បោះពុម្ពលើក្រដាស A4, A5 ឬវិក្កយបត្រតូច 80 mm ជាមួយម៉ាស៊ីនព្រីនដែលអ្នកមានស្រាប់ ឬផ្ញើជា PDF និងរូបភាពតាម Telegram។

  • កំណត់សិទ្ធិអ្នកប្រើ

    កំណត់ថាបុគ្គលិកម្នាក់ៗអាចមើល និងធ្វើអ្វីបានខ្លះ ហើយប្រព័ន្ធនឹងកត់ត្រាទុករាល់សកម្មភាពទាំងអស់។

  • ដំណឹងតាម Telegram

    រាល់ពេលមានការលក់ថ្មី ទំនិញជិតអស់ពីស្តុក ឬមានការបង់ប្រាក់ ប្រព័ន្ធនឹងផ្ញើសារចូលក្រុម Telegram របស់ហាងអ្នកភ្លាមៗ។

  • តម្លៃលក់ដុំ និងលក់រាយ

    កំណត់តារាងតម្លៃសម្រាប់លក់រាយ លក់ដុំ ឬអតិថិជនពិសេស ហើយអាចបញ្ចុះតម្លៃតាមមុខទំនិញនីមួយៗបាន។

  • បញ្ចូលទិន្នន័យពី Excel

    ពេលចាប់ផ្ដើម យើងជួយបញ្ចូលបញ្ជីទំនិញ អតិថិជន និងស្តុកពី Excel របស់អ្នកជូន។

  • ទិន្នន័យរបស់អ្នក

    ហាងនីមួយៗមានទិន្នន័យដាច់ដោយឡែកពីគ្នា មានការ Backup រាល់ថ្ងៃ ហើយអ្នកអាចទាញចេញជា Excel បានគ្រប់ពេល។

បង្កើតនៅកម្ពុជា សម្រាប់ហាងនៅកម្ពុជា

  • សួរនាំ និងដោះស្រាយបញ្ហាជាភាសាខ្មែរតាម Telegram
  • ហាងនីមួយៗមានទិន្នន័យដាច់ដោយឡែក មិនលាយឡំគ្នា
  • ទាញយកទិន្នន័យទាំងអស់ចេញជា Excel បានគ្រប់ពេល

Invoicery មិនមែនជាកម្មវិធីបរទេសដែលគ្រាន់តែបកប្រែភាសានោះទេ។ យើងបង្កើតកម្មវិធីនេះឡើងតាមរបៀបលក់ដូរជាក់ស្ដែងរបស់ហាងនៅស្រុកយើង ដូចជាការទទួលប្រាក់កក់ ការបង់លុយជាដំណាក់កាល ការតាមដានបំណុលជំនួសសៀវភៅកត់ត្រា និងការផ្ញើវិក្កយបត្រតាម Telegram។ ពេលមានចម្ងល់ អ្នកអាចជជែកផ្ទាល់ជាមួយក្រុមការងារបង្កើតកម្មវិធីនេះផ្ទាល់តែម្ដង។

មុខងារបន្ថែមសម្រាប់ហាងដែលមានតម្រូវការពិសេស

បើកប្រើតែមុខងារណាដែលអ្នកត្រូវការ។ មុខងារ 5 មុខមានស្រាប់ក្នុងកញ្ចប់ Plus ចំណែកប្រាក់ខែបុគ្គលិកគិតថ្លៃដោយឡែក។

  • មានក្នុង Plus

    លេខស៊េរី (Serial numbers)

    តាមដានទូរស័ព្ទ ម៉ាស៊ីន ឬគ្រឿងអេឡិចត្រូនិកតាមលេខស៊េរី ឬ IMEI មួយគ្រឿងៗ ចាប់ពីពេលទិញចូលរហូតដល់លក់ចេញ។

  • មានក្នុង Plus

    ការធានា និងជួសជុល (Warranty & repairs)

    គ្រប់គ្រងការធានា និងការជួសជុលទំនិញដែលបានលក់ ចាប់ពីពេលទទួលពីអតិថិជនរហូតដល់ប្រគល់ជូនវិញ។

  • មានក្នុង Plus

    ការកក់ទុក (Reservations)

    កក់ទុកស្តុកឱ្យអតិថិជនរហូតដល់ថ្ងៃកំណត់ រួចប្ដូរទៅជាវិក្កយបត្រលក់បានភ្លាមៗ។

  • មានក្នុង Plus

    កិច្ចការ (Tasks)

    កត់ត្រាការងារត្រូវធ្វើ ដោយដាក់អ្នកទទួលខុសត្រូវ ថ្ងៃកំណត់ និងភ្ជាប់ជាមួយវិក្កយបត្រលក់ ឬអតិថិជន។

  • មានក្នុង Plus

    កម្រៃជើងសារ (Commissions)

    ដាក់ឈ្មោះអ្នកលក់លើវិក្កយបត្រនីមួយៗ ហើយប្រព័ន្ធនឹងគិតកម្រៃជើងសារជូនដោយស្វ័យប្រវត្តិ។

  • +$10 / ខែ

    បញ្ជីប្រាក់ខែ (Payroll)

    គ្រប់គ្រងបុគ្គលិក គិតប្រាក់ខែប្រចាំខែ និងចេញសន្លឹកប្រាក់ខែ (Payslip)។

តម្លៃច្បាស់លាស់ គិតតែមួយតម្លៃក្នុងមួយហាង

មិនកំណត់ចំនួនអ្នកប្រើ • មិនគិតថ្លៃដំឡើង • ឈប់ប្រើពេលណាក៏បាន

Invoicery

គ្រប់មុខងារសម្រាប់គ្រប់គ្រងហាងមួយ

$18/ ខែ

$180/ ឆ្នាំ

បង់ប្រចាំខែ ឈប់ប្រើពេលណាក៏បាន

ស្មើនឹង $15 ក្នុងមួយខែ

សាកប្រើឥតគិតថ្លៃ 30 ថ្ងៃ
  • សម្រង់តម្លៃ (Quotation) វិក្កយបត្រ និង POS
  • ស្តុក បាកូដ ស្លាកតម្លៃ និងការរាប់ស្តុក
  • អតិថិជន បំណុល ការទិញចូល និងចំណាយ
  • របាយការណ៍ និងទាញចេញជា Excel
  • មិនកំណត់ចំនួនអ្នកប្រើ
  • ដំណឹងតាម Telegram

មុខងារបន្ថែមប្រាក់ខែបុគ្គលិកគិតបន្ថែម $10 ក្នុងមួយខែ។ តម្លៃជាប្រាក់ដុល្លារ ទូទាត់តាម KHQR ពីគ្រប់កម្មវិធីធនាគារ។ យើងជួយបញ្ចូលទិន្នន័យពី Excel និងណែនាំរបៀបប្រើលើកដំបូងជូនដោយឥតគិតថ្លៃ។

ចាប់ផ្ដើមប្រើបានក្នុងរយៈពេលតែ 1 ថ្ងៃ

  1. 1

    ផ្ញើសារមកយើង

    ប្រាប់យើងពីហាងរបស់អ្នកតាម Telegram។ យើងនឹងបង្កើតគណនីជូនអ្នកក្នុងថ្ងៃហ្នឹងតែម្ដង។

  2. 2

    យើងជួយរៀបចំ

    យើងជួយបញ្ចូលទំនិញ អតិថិជន និងស្តុកពី Excel រួចណែនាំរបៀបប្រើតាម Video Call។

  3. 3

    សាកប្រើឥតគិតថ្លៃ 30 ថ្ងៃ

    លក់ជាក់ស្ដែង ស្តុកជាក់ស្ដែង។ ពេញចិត្ត ទើបបង់ប្រាក់តាម KHQR ក្នុងកម្មវិធី។

សំណួរដែលសួរញឹកញាប់

តើប្រើលើឧបករណ៍អ្វីខ្លះបាន?

ទូរស័ព្ទ Android មានកម្មវិធីលើ Google Play។ ចំណែក iPhone, iPad ឬកុំព្យូទ័រ អាចប្រើលើ browser បានភ្លាម ដោយមិនបាច់ដំឡើងអ្វីទាំងអស់។ ទិន្នន័យតែមួយ ដើរដូចគ្នានៅគ្រប់ឧបករណ៍ក្នុងពេលតែប៉ុន្មានវិនាទី។

តើខ្ញុំត្រូវទិញឧបករណ៍អ្វីបន្ថែមដែរឬទេ?

មិនបាច់ទេ។ មានតែទូរស័ព្ទមួយក៏អាចចាប់ផ្ដើមបានដែរ ព្រោះកាមេរ៉ាទូរស័ព្ទអាចស្កេនបាកូដបាន។ Invoicery អាចបោះពុម្ពលើម៉ាស៊ីនព្រីនដែលទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកប្រើស្រាប់ ទាំងក្រដាស A4, A5 ឬក្រដាសវិក្កយបត្រ 80 mm ហើយក៏អាចប្រើជាមួយម៉ាស៊ីនស្កេនបាកូដ USB ឬ Bluetooth បានដែរ។

តើកម្មវិធីមានភាសាខ្មែរដែរឬទេ?

មាន ទាំងភាសាខ្មែរ និងអង់គ្លេស។ ម្នាក់ៗអាចជ្រើសរើសភាសាដោយខ្លួនឯង ដូច្នេះម្ចាស់ហាងអាចប្រើជាភាសាខ្មែរ ហើយអ្នកផ្សេងទៀតអាចប្រើជាភាសាអង់គ្លេស។

តើត្រូវមានអ៊ីនធឺណិតដែរឬទេ?

ត្រូវមាន តាម Wi-Fi ឬអ៊ីនធឺណិតទូរស័ព្ទក៏បាន។ Invoicery ដំណើរការលើ Cloud ដូច្នេះអ្នកអាចមើលស្តុក និងការលក់បានពីគ្រប់ទីកន្លែង ហើយទោះខូច ឬបាត់ទូរស័ព្ទក៏មិនបាត់ទិន្នន័យដែរ។

តើទិន្នន័យរបស់ខ្ញុំមានសុវត្ថិភាពដែរឬទេ?

ហាងនីមួយៗមានទិន្នន័យដាច់ដោយឡែកពីគ្នា មិនចែករំលែកជាមួយហាងណាផ្សេងឡើយ។ ប្រព័ន្ធ Backup ទិន្នន័យដោយស្វ័យប្រវត្តិរាល់ថ្ងៃ ហើយអ្នកអាចទាញចេញជា Excel បានគ្រប់ពេល។

ខ្ញុំមានបញ្ជីទំនិញក្នុង Excel រួចហើយ តើត្រូវវាយបញ្ចូលម្ដងទៀតទេ?

មិនបាច់ទេ។ គ្រាន់តែផ្ញើឯកសារ Excel មកយើង យើងនឹងជួយបញ្ចូលទំនិញ ស្តុក អតិថិជន និងអ្នកផ្គត់ផ្គង់ជូនអ្នកដោយឥតគិតថ្លៃ។

តើបុគ្គលិកអាចប្រើបានប៉ុន្មាននាក់?

ប៉ុន្មាននាក់ក៏បានតាមចិត្ត។ តម្លៃគិតតាមហាង មិនមែនគិតតាមចំនួនអ្នកប្រើឡើយ។ បុគ្គលិកម្នាក់ៗមានគណនីផ្ទាល់ខ្លួន ដោយអ្នកអាចកំណត់សិទ្ធិឱ្យប្រើបានតាមតួនាទី។

តើខ្ញុំត្រូវបង់ប្រាក់តាមរបៀបណា?

បង់តាម KHQR ក្នុងកម្មវិធី ដោយស្កេនពី App ធនាគារណាមួយក៏បាន។ អាចបង់ប្រចាំខែ ឬប្រចាំឆ្នាំ ដោយគ្មានថ្លៃដំឡើង និងគ្មានកិច្ចសន្យាចងជាប់រយៈពេលវែងឡើយ។

ចុះបើខ្ញុំចង់ឈប់ប្រើវិញ?

អាចឈប់ប្រើពេលណាក៏បាន។ គ្រាន់តែទាញយកទិន្នន័យរបស់អ្នកទៅ Excel ទុកជាមុន រួចប្រាប់មកយើងជាការស្រេច។

នៅមានសំណួរផ្សេងទៀត? អានសៀវភៅណែនាំ សួរយើងតាម Telegram

សាកប្រើក្នុងហាងរបស់អ្នកផ្ទាល់ ឥតគិតថ្លៃ 30 ថ្ងៃ

ផ្ញើសារមកយើងតាម Telegram នោះហាងរបស់អ្នកអាចចាប់ផ្ដើមប្រើ Invoicery បានក្នុងរយៈពេលត្រឹមតែ 1 ថ្ងៃ។