កែសម្រួល ឬលុបការលក់

អ្នកអាចកែកំហុសលើការលក់បាន ក្រោយពេលរក្សាទុក៖ ដូចជាដាក់ទំនិញខុស តម្លៃ ឬបរិមាណមិនត្រូវ ឬចង់ប្ដូរថ្ងៃផុតកំណត់បង់ប្រាក់។ ចំណែកការលក់ដែលបង្កើតច្រឡំ អ្នកអាចលុបវាចោលបាន។ ក្នុងកម្មវិធីមិនមានប៊ូតុង "ទុកជាមោឃៈ" (void) ដាច់ដោយឡែកទេ គឺការលុបនេះហើយជាវិធីបោះបង់ការលក់ ហើយកម្មវិធីអនុញ្ញាតឱ្យលុបបានតែពេលដែលគ្មានប្រតិបត្តិការផ្សេងទៀតទាក់ទងនឹងការលក់នោះ។

មុនពេលចាប់ផ្ដើម

  • ការកែប្រែត្រូវការសិទ្ធិ កែសម្រួលការលក់។ រីឯការលុបត្រូវការសិទ្ធិ លុបការលក់។
  • បើទំនិញបានចេញពីហាងរួចហើយ ហើយអតិថិជនយកមកប្ដូរ ឬសងវិញខ្លះ សូមកុំកែការលក់នោះ គឺត្រូវកត់ត្រាការបង្វិលទំនិញចូលជំនួសវិញ។ សូមមើល បង្វិល ឬប្ដូរទំនិញ។

កែការលក់

  1. បើកការលក់ ហើយចុច ⋮ > កែសម្រួល។

    ម៉ឺនុយ ⋮ នៃការលក់ ជាមួយកែសម្រួល បន្ថែមប្រាក់កក់ បង្វិលទំនិញចូល បណ្ណដឹកជញ្ជូន ចម្លងស្ទួន និងលុប
  2. កែប្រែព័ត៌មានដែលអ្នកត្រូវការ ដូចពេលបង្កើតការលក់ដែរ៖ សូមមើល បង្កើតការលក់។
  3. ចុច រក្សាទុក។

កម្មវិធីនឹងប្រាប់ថាការលក់ត្រូវបានធ្វើបច្ចុប្បន្នភាព។ ស្តុកក៏ផ្លាស់ប្ដូរតាមនោះដែរ៖ ទំនិញដែលដកចេញពីការលក់នឹងត្រឡប់ចូលស្តុកវិញ ហើយទំនិញដែលថែមថ្មីនឹងត្រូវកាត់ចេញពីស្តុក។ ផ្ទាំង សកម្មភាព នៃការលក់ មានកត់ត្រាទុកយ៉ាងច្បាស់ថាអ្នកណាបានកែប្រែអ្វីខ្លះ។

កែការលក់ដែលបានបង់

ការលក់ដែលបានបង់ ឬបង់ខ្លះ ក៏អាចកែបានដែរ។ ការបង់ប្រាក់របស់វានៅដដែល ហើយសមតុល្យត្រូវគណនាឡើងវិញ៖

  • បើសរុបទឹកប្រាក់ថ្មីខ្ពស់ជាងមុន ការលក់នឹងជំពាក់ប្រាក់បន្ថែមតាមចំនួនខុសគ្នានោះ ហើយប្ដូរទៅជា បង់ខ្លះ។
  • បើសរុបទឹកប្រាក់ថ្មីទាបជាងប្រាក់ដែលអតិថិជនបានបង់ ទម្រង់នឹងព្រមានអ្នកមុនពេលរក្សាទុក។ បន្ទាប់មក ការលក់បង្ហាញ ប្រាក់ត្រូវសងវិញ។ សងប្រាក់វិញដោយចុច ⋮ > បង្វិលទំនិញចូល (កម្មវិធីផ្ដល់ជម្រើសទូទាត់ប្រាក់ដែលជំពាក់នោះ) ឬឱ្យអតិថិជនប្រើវាលើការលក់ថ្មី ដោយចុច ⋮ > ការប្ដូរទំនិញ។ សូមមើល បង្វិល ឬប្ដូរទំនិញ។

អ្វីដែលការកែធ្វើមិនបាន

កម្មវិធីប្រាប់ថាមូលហេតុអ្វីដែលត្រូវធ្វើ
ការលក់នេះមានការបង្វិលទំនិញចូល ដូច្នេះមិនអាចកែសម្រួលបានទៀតទេ។ការបង្វិលទំនិញចូលភ្ជាប់នឹងបន្ទាត់នៃការលក់។កត់ត្រាការបង្វិលទំនិញចូលមួយទៀត ឬលុបការបង្វិលទំនិញចូលជាមុនសិន។
(ទំនិញ) ត្រូវបានដឹកជញ្ជូនរួចហើយ។ សូមកែសម្រួល ឬលុបបណ្ណដឹកជញ្ជូនរបស់វាជាមុនសិន។បណ្ណដឹកជញ្ជូនបានកត់ថាទំនិញនោះបានដឹករួច។កែ ឬលុបបណ្ណដឹកជញ្ជូន រួចកែការលក់។
មានអ្នកផ្សេងបានកែប្រែការលក់នេះ។ សូមផ្ទុកឡើងវិញដើម្បីមើលការផ្លាស់ប្ដូរ។មានមនុស្សពីរនាក់កែក្នុងពេលតែមួយ។ចុច ផ្ទុកឡើងវិញ រួចកែម្ដងទៀត។

អតិថិជននៃការលក់ក៏មិនអាចប្ដូរបានដែរ ពេលឥណទានពីការលក់នេះត្រូវបានប្រើលើការលក់ផ្សេងទៀតរបស់គាត់។

លុបការលក់

  1. បើកការលក់ ហើយចុច ⋮ > លុប។
  2. កម្មវិធីសុំឱ្យអ្នកបញ្ជាក់។ ចុច លុប។

ការលក់ត្រូវបានលុប ហើយទំនិញរបស់វាត្រឡប់ចូលស្តុកវិញ។ សកម្មភាពនេះមិនអាចត្រឡប់វិញបានទេ។ បើការលក់មកពីសម្រង់តម្លៃ សម្រង់តម្លៃនោះនឹងត្រឡប់ទៅ កំពុងបើក វិញ។

កម្មវិធីមិនអនុញ្ញាតឱ្យលុបការលក់ដែលមាន៖

  • ការបង់ប្រាក់៖ សូមលុបការបង់ប្រាក់ជាមុនសិន (សូមមើល ទទួលការបង់ប្រាក់)។ ច្បាប់នេះការពារកុំឱ្យប្រាក់ដែលអ្នកបានទទួល បាត់ទៅជាមួយវិក្កយបត្រ។
  • ការបង្វិលទំនិញចូល៖ ការលក់ដែលមានការបង្វិលទំនិញចូល មិនអាចលុបបានទេ។
  • បណ្ណដឹកជញ្ជូន៖ សូមលុបបណ្ណដឹកជញ្ជូនរបស់វាជាមុនសិន។

លក់ម្ដងទៀត

ដើម្បីលក់ទំនិញដដែលម្ដងទៀត ឧទាហរណ៍ឱ្យអតិថិជនប្រចាំ ចុច ⋮ > ចម្លងស្ទួន។ ទំព័រការលក់ថ្មីបើកឡើងជាមួយអតិថិជន ជួរទំនិញ និងតម្លៃដដែល ដាក់កាលបរិច្ឆេទថ្ងៃនេះ។ ពិនិត្យវា ហើយចុច រក្សាទុក។

ទំព័រពាក់ព័ន្ធ

នៅមានចម្ងល់មែនទេ?

ផ្ញើសារមកយើង ក្រុមការងារយើងនឹងជួយអ្នក។

ឆាតមកយើងតាម Telegram