លក់ទំនិញដែលមិនទាន់មានក្នុងស្តុក
ឧបមាថាអតិថិជនចង់ទិញស្រោមទូរស័ព្ទ 5 តែក្នុងស្តុកអ្នកមានតែ 2។ តាមរយៈការលក់ដោយរង់ចាំស្តុក អ្នកអាចលក់ទាំង 5 បានភ្លាម ដោយ 3 គ្រឿងដែលខ្វះនោះចាត់ទុកជា កម្ម៉ង់ទុក។ ពេលទំនិញទិញចូលលើកក្រោយមកដល់ កម្មវិធីនឹងបែងចែកទំនិញឱ្យអតិថិជនដែលកំពុងរង់ចាំតាមលំដាប់ អ្នកកម្ម៉ង់មុនបានមុន។ បន្ទាប់មក អ្នកអាចប្រគល់ទំនិញជូនគាត់ដោយចេញបណ្ណដឹកជញ្ជូន។
មុនពេលចាប់ផ្ដើម
- ម្ចាស់ហាងត្រូវបើកមុខងារនេះនៅក្នុង ការកំណត់>មុខងារ>ការលក់ដោយរង់ចាំស្តុក។ មុខងារនេះតម្រូវឱ្យបើក បណ្ណដឹកជញ្ជូន ដែរ ព្រោះទំនិញត្រូវប្រគល់ជូនតាមរយៈបណ្ណដឹកជញ្ជូន។ សូមមើល មុខងារ។
- ការកម្ម៉ង់ទិញពីអ្នកផ្គត់ផ្គង់ ត្រូវការសិទ្ធិ បង្កើតការទិញចូល។ ចំណែកការប្រគល់ទំនិញ ត្រូវការសិទ្ធិ បង្កើតបណ្ណដឹកជញ្ជូន។
លក់ដោយកម្ម៉ង់ទុក
- បង្កើតការលក់ដូចធម្មតា ដោយដាក់បរិមាណពេញតាមដែលអតិថិជនចង់បាន៖ សូមមើល បង្កើតការលក់។ ជួរទំនិញណាដែលមិនគ្រប់ស្តុក នឹងបង្ហាញប្រាប់ថាខ្វះប៉ុន្មានគ្រឿង។
ចុច រក្សាទុក។ កម្មវិធីនឹងសួរថា លក់ដោយកម្ម៉ង់ទុកមែនទេ? ព្រមទាំងបង្ហាញរាយទំនិញដែលមិនគ្រប់ស្តុក៖ បរិមាណដែលលក់ ចំនួន មានក្នុងស្តុក និងចំនួនដែលត្រូវ កម្ម៉ង់ទុក។

- ចុច លក់ដោយកម្ម៉ង់ទុក ដើម្បីរក្សាទុក។ បើចុច ត្រឡប់ក្រោយ វានឹងនាំអ្នកត្រឡប់ទៅការលក់វិញដោយមិនរក្សាទុកទេ។
- ទទួលប្រាក់កក់ដើម្បីធានាការកម្ម៉ង់ទុក៖ ចុច ⋮ > បន្ថែមប្រាក់កក់ (សូមមើល ទទួលការបង់ប្រាក់)។
ទំនិញដែលមានក្នុងស្តុកស្រាប់ នឹងកាត់ចេញភ្លាម។ ស្តុកនៃទំនិញនោះនឹងធ្លាក់ក្រោមសូន្យតាមចំនួនដែលបានកម្ម៉ង់ទុក ហើយនឹងកើនមកវិញនៅពេលការទិញចូលមកដល់។
អត្ថន័យនៃស្ថានភាពការកម្ម៉ង់
ការលក់ដែលមានទំនិញកម្ម៉ង់ទុក នឹងបង្ហាញស្លាកស្ថានភាពទីពីរនៅក្បែរស្ថានភាពបង់ប្រាក់៖
| ស្ថានភាព | អត្ថន័យ |
|---|---|
| កំពុងរង់ចាំស្តុក | ទំនិញមួយចំនួនមិនទាន់មកដល់នៅឡើយ។ |
| ការកម្ម៉ង់យឺតយ៉ាវ | នៅរង់ចាំ ហើយហួសកាលបរិច្ឆេទរំពឹងថាមកដល់។ |
| រួចរាល់សម្រាប់ប្រគល់ជូន | ទំនិញមកដល់គ្រប់ហើយ តែអតិថិជនមិនទាន់បានទទួលអស់នៅឡើយ។ |
| បានប្រគល់ជូនរួច | ទំនិញទាំងអស់បានប្រគល់ជូន (ឬបានបង្វិលចូលវិញ) រួចរាល់។ |
យកទំនិញចូល
- បើកការលក់។ កំឡុងពេលកំពុងរង់ចាំ ប៊ូតុងនៅខាងលើគេគឺ កម្ម៉ង់ពីអ្នកផ្គត់ផ្គង់៖ វានឹងបើកទម្រង់ការទិញចូលថ្មី ដោយមានបំពេញទំនិញដែលខ្វះនោះឱ្យស្រាប់។ សូមមើល កត់ត្រាទំនិញដែលអ្នកទិញចូល។
- ពេលអ្នកផ្គត់ផ្គង់ប្រាប់ថ្ងៃដែលទំនិញមកដល់ សូមចុច ⋮ > កំណត់ថ្ងៃមកដល់ ជ្រើសរើសថ្ងៃ រួចរក្សាទុក។ បើហួសថ្ងៃនោះ ការលក់នឹងបង្ហាញស្ថានភាព ការកម្ម៉ង់យឺតយ៉ាវ។
- រក្សាទុកការទិញចូលនៅពេលទំនិញមកដល់។ ស្តុកដែលទើបមកដល់ នឹងបែងចែកទៅការលក់ណាដែលកម្ម៉ង់មុនគេ។
ប្រគល់ទំនិញជូនអតិថិជន
- ពេលការលក់បង្ហាញ រួចរាល់សម្រាប់ប្រគល់ជូន សូមបើកការលក់នោះ រួចចុច ប្រគល់ទំនិញ។
- បណ្ណដឹកជញ្ជូននឹងបើកឡើងជាមួយទំនិញដែលទើបមកដល់។ ពិនិត្យមើលបរិមាណ រួចចុច រក្សាទុកបណ្ណ។ សូមមើល បណ្ណដឹកជញ្ជូន។
ការលក់នឹងប្ដូរទៅជា បានប្រគល់ជូនរួច។
មើលទំនិញកម្ម៉ង់ទុកទាំងអស់
បើក ការលក់>ទំនិញកុម្ម៉ង់។ ផ្ទាំង បន្ទាត់ទំនិញ បង្ហាញជួរលក់នីមួយៗដែលកំពុងរង់ចាំ ឬរួចរាល់ ព្រមទាំងឈ្មោះអតិថិជន និងបរិមាណ។ រីឯ តាមមុខទំនិញ បូកសរុបតាមទំនិញនីមួយៗ ដើម្បីឱ្យអ្នកដឹងថាត្រូវកម្ម៉ង់ទិញថែមប៉ុន្មាន។ ចុចលើជួរណាមួយដើម្បីបើកមើលការលក់នោះ ឬចុចលើទំនិញដើម្បីមើលជួរទាំងអស់របស់វា។
