Invoicery ជាអ្វី
Invoicery ជួយប្រមូលផ្តុំរាល់ការលក់ ស្តុកទំនិញ ការទិញចូល ចំណាយ និងបំណុលអតិថិជនរបស់ហាងអ្នក មកទុកនៅកន្លែងតែមួយយ៉ាងមានរបៀប។ កម្មវិធីនេះបង្កើតឡើងនៅកម្ពុជា សម្រាប់អាជីវកម្មនៅកម្ពុជាផ្ទាល់៖ មិនថាក្នុងការទទួលប្រាក់កក់ ការបង់លុយជាដំណាក់កាល បំណុលដែលធ្លាប់កត់ត្រាក្នុងសៀវភៅ ឬការផ្ញើវិក្កយបត្រតាម Telegram នោះទេ គឺសុទ្ធតែមានស្រាប់នៅក្នុងកម្មវិធីតែមួយ។
អ្វីដែលអ្នកអាចធ្វើបាន
- លក់៖ ចេញសម្រង់តម្លៃ និងវិក្កយបត្រ ទទួលប្រាក់កក់ និងការបង់ប្រាក់ជាដំណាក់កាល ទទួលទំនិញបង្វិលចូល ឬប្ដូរទំនិញ និងលក់នៅបញ្ជរដោយប្រើ POS។
- គ្រប់គ្រងស្តុក៖ មើលដឹងថាទំនិញនីមួយៗនៅសល់ប៉ុន្មាន និងថ្លៃដើមប៉ុន្មាន ស្កេនបាកូដ បោះពុម្ពស្លាក និងរាប់ស្តុកដោយប្រើទូរស័ព្ទច្រើនគ្រឿងក្នុងពេលតែមួយបានយ៉ាងរហ័ស។
- ដឹងច្បាស់ពីអ្នកជំពាក់៖ មើលដឹងថាអតិថិជនម្នាក់ៗជំពាក់ប៉ុន្មាន វិក្កយបត្រណាខ្លះហួសថ្ងៃកំណត់ និងប្រាក់ដែលអ្នកជំពាក់អ្នកផ្គត់ផ្គង់។
- កត់ត្រាចំណាយ៖ កត់ត្រាការទិញទំនិញពីអ្នកផ្គត់ផ្គង់ និងចំណាយប្រចាំថ្ងៃរបស់ហាង ដូចជាថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃភ្លើង។
- មើលតួលេខអាជីវកម្ម៖ ផ្ទាំងគ្រប់គ្រង និងរបាយការណ៍បង្ហាញពីការលក់ ប្រាក់ចំណេញ សាច់ប្រាក់ និងស្តុកតាមពេលវេលាណាក៏បាន ហើយអាចទាញយកទិន្នន័យទាំងអស់ជាឯកសារ Excel បានគ្រប់ពេល។
- ធ្វើការជាក្រុម៖ បុគ្គលិកម្នាក់ៗចូលប្រើដោយគណនីផ្ទាល់ខ្លួន ហើយអ្នកជាម្ចាស់ហាងជាអ្នកកំណត់ថាម្នាក់ៗអាចមើល និងធ្វើអ្វីបានខ្លះ។
ហាងខ្លះត្រូវការមុខងារបន្ថែមទៀត ដូចជា លេខស៊េរី ការធានា និងការជួសជុល ការកក់ទុក កិច្ចការ កម្រៃជើងសារ និងបញ្ជីប្រាក់ខែ។ សូមមើល មុខងារបន្ថែម ហើយដើម្បីមើលថាហាងរបស់អ្នកមានមុខងារអ្វីខ្លះ សូមបើក ការកំណត់>ការជាវប្រចាំខែ នៅក្នុងកម្មវិធី។
ទូរស័ព្ទ និងកុំព្យូទ័រ ប្រើទិន្នន័យតែមួយ
Invoicery ប្រើបានលើកម្មវិធីរុករក (Browser) ទាំងលើកុំព្យូទ័រ និងទូរស័ព្ទ ព្រមទាំងជាកម្មវិធីទូរស័ព្ទ Android។ ទិន្នន័យទាំងអស់រក្សាទុកលើប្រព័ន្ធ Cloud ដូច្នេះពេលអ្នកកត់ត្រាការលក់លើទូរស័ព្ទ ទិន្នន័យនឹងបង្ហាញនៅលើកុំព្យូទ័រក្នុងហាងភ្លាមៗ។ អ្នកគ្រាន់តែត្រូវការអ៊ីនធឺណិតដើម្បីប្រើប្រាស់កម្មវិធីនេះ។
Workspace របស់អ្នក
ទិន្នន័យហាងរបស់អ្នករក្សាទុកក្នុង ប្រព័ន្ធការងារ (Workspace) ដាច់ដោយឡែក ដែលមានអាសយដ្ឋានផ្ទាល់ខ្លួន ដូចជា yourshop.invoicery.net។ គ្មានហាងផ្សេងណាអាចមើលឃើញទិន្នន័យនេះបានឡើយ។ ឈ្មោះ Workspace គឺជាឈ្មោះដែលអ្នកត្រូវវាយបញ្ចូលក្នុងកម្មវិធីទូរស័ព្ទ នៅពេលចូលប្រើលើកដំបូង។
របៀបចាប់ផ្ដើមប្រើ
អ្នកមិនចាំបាច់បំពេញបែបបទចុះឈ្មោះដោយខ្លួនឯងទេ។ ដើម្បីចាប់ផ្ដើមប្រើ៖
- ផ្ញើសារមក Invoicery តាម Telegram ហើយប្រាប់យើងអំពីហាងរបស់អ្នក។
- យើងនឹងបង្កើត Workspace ជូន ហើយផ្ញើព័ត៌មានចូលគណនីសម្រាប់ម្ចាស់ហាងទៅអ្នក។ បើអ្នកមានបញ្ជីទំនិញ អតិថិជន និងស្តុកក្នុងឯកសារ Excel ស្រាប់ យើងក៏អាចបញ្ចូលជូនអ្នកបានដែរ។
- ប្រើសាកល្បងឥតគិតថ្លៃរយៈពេល 30 ថ្ងៃ ដោយមិនបាច់ភ្ជាប់កាតធនាគារឡើយ។ លុះត្រាតែអ្នកពេញចិត្តចង់បន្តប្រើ ទើបបង់ប្រាក់តាមរយៈ KHQR ពីកម្មវិធីធនាគារណាមួយក៏បាន។