បើកកម្រៃជើងសារពីការលក់ មុខងារបន្ថែម

ពេលប្រើមុខងារកម្រៃជើងសារ ការលក់នីមួយៗអាចដាក់ឈ្មោះបុគ្គលិកដែលជាអ្នកលក់ ត្រង់ បុគ្គលិកលក់។ ដល់ចុងខែ កម្មវិធីនឹងគណនាប្រាក់កម្រៃជើងសារដែលបុគ្គលិកលក់ម្នាក់ៗទទួលបាន រួចដាក់បញ្ចូលទៅក្នុងបណ្ណប្រាក់ខែរបស់គាត់ នៅពេលអ្នកបើកប្រាក់ខែ។

មុនពេលចាប់ផ្ដើម

  • កម្រៃជើងសារជាមុខងារបន្ថែម ហើយត្រូវប្រើរួមជាមួយមុខងារបន្ថែមបញ្ជីប្រាក់ខែ ព្រោះបុគ្គលិកលក់គឺជាបុគ្គលិករបស់ហាង ហើយកម្រៃជើងសារត្រូវបើករួមជាមួយប្រាក់ខែ។ ម្ចាស់ហាងអាចមើលមុខងារបន្ថែមនៅក្នុង ការកំណត់>ការជាវប្រចាំខែ រួចទាក់ទងមក Invoicery ឱ្យជួយបើកជូន។ មើល ការជាវប្រចាំខែ។
  • បើអ្នកលាក់ បញ្ជីប្រាក់ខែ នៅក្នុង ការកំណត់>មុខងារ នោះមុខងារកម្រៃជើងសារក៏នឹងត្រូវលាក់ដែរ។ មើល លាក់មុខងារដែលអ្នកមិនប្រើ។
  • ដើម្បីកំណត់អត្រាកម្រៃជើងសារ អ្នកត្រូវមានសិទ្ធិ គ្រប់គ្រងបុគ្គលិក និងប្រាក់ខែ។ ចំណែកការមើលរបាយការណ៍កម្រៃជើងសារ ត្រូវមានសិទ្ធិ មើលបញ្ជីប្រាក់ខែ និង មើលរបាយការណ៍។

កំណត់អត្រាកម្រៃជើងសារឱ្យបុគ្គលិកលក់ម្នាក់ៗ

  1. បើក បញ្ជីប្រាក់ខែ>បុគ្គលិក ចុចលើឈ្មោះបុគ្គលិក រួចចុច ⋮ ហើយជ្រើស កែសម្រួល។
  2. ត្រង់ កម្រៃជើងសារ សូមវាយភាគរយរបស់គាត់ ដូចជា 2 សម្រាប់ 2%។
  3. មិនបង្ខំ៖ បើបុគ្គលិកនេះមានគណនីចូលប្រើកម្មវិធី សូមជ្រើសគណនីរបស់គាត់ត្រង់ គណនីអ្នកប្រើប្រាស់។ រាល់ការលក់ដែលគាត់ធ្វើ ពេលកំពុងប្រើគណនីនោះ នឹងដាក់ឈ្មោះគាត់ជាបុគ្គលិកលក់ដោយស្វ័យប្រវត្តិ។
  4. ចុច ធ្វើបច្ចុប្បន្នភាព។

តើការលក់ត្រូវកត់ត្រាជូនអ្នកណា

នៅលើទំព័រ ការលក់ថ្មី និងលើសម្រង់តម្លៃ ប្រអប់ បុគ្គលិកលក់ នឹងត្រូវបំពេញឱ្យដោយស្វ័យប្រវត្តិ តាមលំដាប់អាទិភាពដូចខាងក្រោម៖

  1. បុគ្គលិកលក់ដែលមាននៅលើសម្រង់តម្លៃ (បើបង្កើតការលក់ចេញពីសម្រង់តម្លៃនោះ)
  2. បុគ្គលិកលក់ប្រចាំរបស់អតិថិជន ដែលបានកំណត់ក្នុងព័ត៌មានអតិថិជនត្រង់ បុគ្គលិកលក់ (សម្រាប់អតិថិជនដែលមានបុគ្គលិកម្នាក់ទទួលបន្ទុកមើលថែផ្ទាល់)
  3. បុគ្គលិកដែលបានភ្ជាប់ជាមួយគណនីអ្នកប្រើប្រាស់ដែលកំពុងចូលប្រើកម្មវិធី

បើមិនត្រូវនឹងករណីណាមួយខាងលើទេ វានឹងបង្ហាញថា គ្មានបុគ្គលិកលក់។ អ្នកអាចជ្រើសបុគ្គលិកលក់ផ្សេងបាន មុនពេលចុចរក្សាទុក។ ចំណែកការលក់នៅបញ្ជរលក់ (POS) មិនមានប្រអប់ជ្រើសរើសបុគ្គលិកលក់ទេ តែកម្មវិធីកំណត់តាមលំដាប់ដូចគ្នានេះដែរ។

របៀបគណនាកម្រៃជើងសារ

សម្រាប់ខែនីមួយៗ កម្មវិធីយកទឹកប្រាក់លក់សរុបរបស់បុគ្គលិកលក់ក្នុងខែនោះ (ក្រោយកាត់បញ្ចុះតម្លៃ និងមិនរាប់បញ្ចូលពន្ធ VAT) ដកទឹកប្រាក់នៃការបង្វិលទំនិញចូលក្នុងខែនោះដែលជារបស់គាត់ រួចគុណនឹងអត្រាកម្រៃជើងសារ។ ឧទាហរណ៍ បុគ្គលិកលក់ម្នាក់លក់បាន $6,000 មានអតិថិជនបង្វិលទំនិញចូល $200 ហើយទទួលបានអត្រា 2% នោះគាត់នឹងទទួលបានកម្រៃជើងសារ $116។

បើអតិថិជនបង្វិលទំនិញចូលនៅខែក្រោយ វានឹងកាត់បន្ថយការលក់ក្នុងខែក្រោយនោះវិញ។ បើទឹកប្រាក់បង្វិលទំនិញចូលច្រើនជាងទឹកប្រាក់លក់ កម្មវិធីនឹងកាត់ទឹកប្រាក់នោះចេញពីបណ្ណប្រាក់ខែ ក្រោមឈ្មោះ Commission adjustment។

បើកប្រាក់កម្រៃជើងសារ

ពេលអ្នកបង្កើតបញ្ជីបើកប្រាក់ខែ កម្រៃជើងសារប្រចាំខែរបស់បុគ្គលិកលក់ម្នាក់ៗនឹងបង្ហាញលើបណ្ណប្រាក់ខែជាខ្ទង់ Commission នៅក្បែរប្រាក់ខែគោល។ សូមបង្កើតបញ្ជីបើកប្រាក់ខែ ក្រោយពេលបញ្ចប់ការលក់ចុងក្រោយនៃខែនោះ ព្រោះបញ្ជីប្រាក់ខែរក្សាទុកចំនួនកម្រៃជើងសារ ទៅតាមអ្វីដែលមាននៅពេលអ្នកចុចបង្កើតវា។ មើល បើកប្រាក់ខែ និងបោះពុម្ពបណ្ណប្រាក់ខែ។

ពិនិត្យមើលក្នុងរបាយការណ៍

បើក របាយការណ៍>កម្រៃជើងសារ ឬនៅទំព័រ បញ្ជីបើកប្រាក់ខែ សូមចុច ⋮ > កម្រៃជើងសារ រួចជ្រើសរយៈពេល។ របាយការណ៍នេះបង្ហាញចំនួនវិក្កយបត្រលក់ ទឹកប្រាក់លក់ ការបង្វិលទំនិញចូល ការលក់សុទ្ធ អត្រា និងកម្រៃជើងសាររបស់បុគ្គលិកលក់ម្នាក់ៗ។ ចំណែកជួរ គ្មានបុគ្គលិកលក់ បង្ហាញការលក់ដែលមិនបានដាក់ឈ្មោះបុគ្គលិកលក់ណាម្នាក់។

របាយការណ៍កម្រៃជើងសារសម្រាប់ខែនេះ មានបុគ្គលិកលក់បីនាក់ និងការលក់ដែលគ្មានបុគ្គលិកលក់

របាយការណ៍នេះគណនាដោយប្រើអត្រាកម្រៃជើងសារបច្ចុប្បន្នរបស់បុគ្គលិកម្នាក់ៗសម្រាប់រយៈពេលទាំងមូល ដូច្នេះបើអ្នកធ្លាប់ប្ដូរអត្រា តួលេខក្នុងរបាយការណ៍អាចខុសពីចំនួនទឹកប្រាក់នៅលើបណ្ណប្រាក់ខែចាស់ៗ។ បណ្ណប្រាក់ខែគឺជាកំណត់ត្រាផ្លូវការនៃទឹកប្រាក់ដែលបានបើកជូនជាក់ស្ដែង។

ទំព័រពាក់ព័ន្ធ

នៅមានចម្ងល់មែនទេ?

ផ្ញើសារមកយើង ក្រុមការងារយើងនឹងជួយអ្នក។

ឆាតមកយើងតាម Telegram